គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 21:2-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. សារ៉ា​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ ត្រូវ​តាម​ពេល​កំណត់​ដែល​ទ្រង់​បាន​ប្រាប់​គាត់

3. អ័ប្រា‌ហាំ​គាត់​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​សារ៉ា​បាន​បង្កើត​នោះ​ថា អ៊ីសាក

4. លុះ​កើត​មក​បាន​៨​ថ្ងៃ នោះ​អ័ប្រា‌ហាំ​ក៏​កាត់​ស្បែក​ឲ្យ ដូច​ជា​ព្រះ​ទ្រង់​បង្គាប់​មក

5. អ័ប្រា‌ហាំ​អាយុ​បាន​១០០​ឆ្នាំ​ហើយ​ក្នុង​កាល​ដែល​អ៊ីសាក កូន​គាត់​កើត​មក។

6. សារ៉ា​និយាយ​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​សើច ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជា​មួយ​នឹង​អញ​ដែរ

7. នាង​ពោល​ទៀត​ថា តើ​អ្នក​ណា​នឹង​ហ៊ាន​ប្រាប់​អ័ប្រា‌ហាំ​ថា សារ៉ា​នឹង​បំបៅ​កូន ប៉ុន្តែ​អញ​បាន​បង្កើត​កូន​ឲ្យ​គាត់​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ​វិញ។

8. ឯ​អ៊ីសាក​ក៏​ធំ​ឡើង ហើយ​គេ​ផ្តាច់​ដោះ​ចេញ រួច​នៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ នោះ​អ័ប្រា‌ហាំ​ក៏​រៀប​ជប់‌លៀង​យ៉ាង​ធំ។

9. សារ៉ា​ឃើញ​កូន​ដែល​ហាការ​ជា​សាសន៍​អេស៊ីព្ទ​បាន​បង្កើត​ឲ្យ​អ័ប្រា‌ហាំ​វា​សើច​ឡក​ឲ្យ

10. នោះ​នាង​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ចូរ​បណ្តេញ​បាវ​ស្រី​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​បាវ​ស្រី​នេះ​មិន​ត្រូវ​ស៊ី​មរដក​ជា​មួយ​នឹង​អ៊ីសាក​កូន​ខ្ញុំ​ទេ

11. តែ​សេចក្ដី​នោះ​នាំ​ឲ្យ​អ័ប្រា‌ហាំ​ពិបាក​ចិត្ត​ណាស់ ដោយ​ព្រោះ​កូន​គាត់

12. រួច​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប្រា‌ហាំ​ថា កុំ​ឲ្យ​ឯង​ពិបាក​ចិត្ត​ដោយ​ព្រោះ​កូន​ក្មេង ហើយ​នឹង​បាវ​ស្រី​របស់​ឯង​ឡើយ ត្រូវ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​សារ៉ា​បាន​ប្រាប់​ឯង​វិញ ដ្បិត​ពូជ​ឯង​នឹង​បាន​រាប់​ដោយ‌សារ​តែ​អ៊ីសាក​ទេ

13. ឯ​កូន​របស់​បាវ​ស្រី នោះ​គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​ដែរ ព្រោះ​វា​ជា​ពូជ​ឯង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 21