11. អ័ប្រាហាំទូលថា ពីព្រោះទូលបង្គំនឹកថា ប្រាកដជាគ្មានសេចក្ដីកោតខ្លាចដល់ព្រះនៅទីនេះទេ ហើយថា គេនឹងសំឡាប់ទូលបង្គំចោល ដោយព្រោះប្រពន្ធរបស់ទូលបង្គំនេះ
12. មួយទៀត នាងជាប្អូនទូលបង្គំមែន គឺជាកូនរបស់ឪពុកទូលបង្គំ ប៉ុន្តែមិនមែនជាពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកធ្វើជាប្រពន្ធទៅ
13. កាលព្រះទ្រង់បានធ្វើឲ្យទូលបង្គំដើរចាកចោលផ្ទះឪពុកមក នោះទូលបង្គំបាននិយាយនឹងនាងថា ត្រូវឲ្យឯងអាណិតដល់អញយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ នោះត្រូវនិយាយពីអញថាជាបងឯង
14. នោះអ័ប៊ីម៉្មាឡិចក៏យកហ្វូងចៀមហ្វូងគោ និងបាវប្រុសបាវស្រី ប្រទានដល់អ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ា ជាប្រពន្ធ ទៅវិញផង
15. រួចអ័ប៊ីម៉្មាឡិចមានព្រះបន្ទូលថា មើល ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូរអ្នកនៅកន្លែងណាដែលអ្នកឃើញថាស្រួលចុះ