គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 19:6-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​ឡុត​ចេញ​មក​ឯ​គេ​ដល់​មាត់​ទ្វារ រួច​បិទ​ទ្វារ​ទៅ​វិញ

7. គាត់​អង្វរ​ថា បង​ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ

8. មើល ខ្ញុំ​មាន​កូន​ស្រី​២​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ចិត្ត​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នោះ​ឡើយ ពី​ព្រោះ​លោក​បាន​ចូល​មក​សំណាក់​នៅ​ផ្ទះ​ខ្ញុំ​ហើយ

9. តែ​គេ​កំហែង​ទៅ​ថា ចូរ​ចៀស​ចេញ ហើយ​មាន​ខ្លះ​គេ​និយាយ​ថា អា​១​នេះ​បាន​ចូល​មក​ស្នាក់​នៅ​ទី​នេះ ឥឡូវ​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ចៅ‌ក្រម​វិញ អើ បើ​ដូច្នេះ​យើង​នឹង​ធ្វើ​ឯង​ឥឡូវ ឲ្យ​អាក្រក់​ជាង​២​នាក់​នោះ​ទៅ​ទៀត​ផង រួច​គេ​ក៏​ប្រជ្រៀត​លើ​ឡុត​ជា​ខ្លាំង ព្រម​ទាំង​រំលោភ​ចូល​ទៅ​ជិត​ចង់​ទំលាយ​ទ្វារ

10. តែ​ទេវតា​លូក​ដៃ​ទៅ​ចាប់​ឡុត​ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត

11. ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ត្រង់​មាត់​ទ្វារ​នោះ​ខ្វាក់​ភ្នែក​ទៅ​ទាំង​តូច​ទាំង​ធំ បាន​ជា​គេ​អស់​ចិត្ត​នឹង​រក​ទ្វារ​ទៀត។

12. រួច​ទេវតា​សួរ​ឡុត​ថា តើ​ឯង​មាន​អ្នក​ណា​ទៀត នៅ​ទី​នេះ​ឬ​ទេ ទោះ​បើ​កូន​ប្រសា ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ចូរ​នាំ​ពួក​ឯង​ទាំង​អស់​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ

13. ដ្បិត​យើង​នឹង​បំផ្លាញ​ទី​នេះ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ នេះ​គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​បំផ្លាញ​ចេញ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 19