គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 19:21-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ទេវតា​ក៏​ឆ្លើយ​ថា មើល អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ

22. ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ឯ​ណោះ​ឲ្យ​រួច​ចុះ ដ្បិត​អញ​ធ្វើ​អ្វី​មិន​កើត ទាល់​តែ​ឯង​បាន​ទៅ​ដល់​សិន ដូច្នេះ ទី​ក្រុង​នោះ​បាន​ហៅ​ឈ្មោះ​ថា​សូអារ។

23. លុះ​កាល​ឡុត​ចូល​ទៅ​ក្នុង​សូអារ នោះ​ថ្ងៃ​បាន​រះ​ហើយ

24. ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា

25. ទ្រង់​ក៏​បំផ្លាញ​ក្រុង​ទាំង​នោះ និង​ស្រុក​វាល​ទាំង​មូល ហើយ​អស់​ទាំង​មនុស្ស​នៅ​ទី​ក្រុង​នោះ និង​គ្រប់​ទាំង​អស់​ដែល​ដុះ​នៅ​ដី​ផង។

26. ឯ​ប្រពន្ធ​ឡុត​ក៏​ងាក​បែរ​មើល​ទៅ​ក្រោយ​វិញ នោះ​ស្រាប់​តែ​ទៅ​ជា​បង្គោល​អំបិល​ទៅ។

27. ឯ​អ័ប្រា‌ហាំ​គាត់​ក្រោក​ពី​ព្រលឹម​ឡើង នៅ​ឯ​កន្លែង​ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

28. គាត់​មើល​ទៅ​ឯ​ក្រុង​សូដុំម ក្រុង​កូម៉ូរ៉ា និង​ស្រុក​វាល​ទាំង​អស់​ឃើញ​មាន​សុទ្ធ​តែ​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង។

29. ក្នុង​ខណៈ​ដែល​ព្រះ​ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នឹក‌ចាំ​ពី​អ័ប្រា‌ហាំ ក៏​ឲ្យ​ឡុត​ចេញ​រួច​ពី​ការ​ហិន‌វិនាស​នោះ ក្នុង​កាល​ដែល​ទ្រង់​បាន​រំលាយ​ទី​ក្រុង​ទាំង​នោះ​ដែល​ឡុត​បាន​នៅ។

30. ឯ​ឡុត ព្រម​ទាំង​កូន​ស្រី​ទាំង​២ ក៏​ចេញ​ពី​សូអារ​ឡើង​ទៅ​នៅ​ឯ​ភ្នំ​វិញ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​ទេ គាត់​ក៏​នៅ​ក្នុង​រអាង​ភ្នំ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់​ទាំង​២​ទៅ

31. ចំណែក​នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា ឪពុក​យើង​គាត់​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​គ្រប់​ក្នុង​ស្រុក​នេះ នឹង​ចូល​មក​ឯ​យើង​តាម​បវេណី​ផែនដី​ទេ

32. បើ​ដូច្នេះ ចូរ​យើង​បំផឹក​ស្រា​ឪពុក​យើង ហើយ​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ទៅ ដើម្បី​ឲ្យ​បាន​ត​ពូជ​ឲ្យ​ឪពុក​យើង​វិញ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 19