គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 17:20-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ឯ​អ៊ីស‌ម៉ា‌អែល អញ​បាន​យល់​ព្រម​ហើយ មើល អញ​បាន​ឲ្យ​ពរ​ដល់​វា ហើយ​នឹង​ធ្វើ​ឲ្យ​វា​កើត​បាន​កូន​ចំរើន​ឡើង​សន្ធឹក​ណាស់​ដែរ វា​នឹង​បង្កើត​ចៅ‌ហ្វាយ​១២​នាក់ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​យ៉ាង​ធំ

21. តែ​ឯ​សេចក្ដី​សញ្ញា​របស់​អញ នោះ​នឹង​បាន​តាំង​នឹង​អ៊ីសាក​វិញ ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​ដល់​ឯង​នៅ​កំណត់​ឆ្នាំ​ក្រោយ​នេះ

22. លុះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ស្រេច​ហើយ នោះ​ទ្រង់​ឃ្លាត​ចេញ​ពី​គាត់​ហោះ​ឡើង​ទៅ។

23. ឯ​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ា‌អែល​កូន​ខ្លួន ព្រម​ទាំង​មនុស្ស​ប្រុសៗ​ដែល​បាន​កើត​នៅ​ផ្ទះ​ខ្លួន និង​មនុស្ស​ដែល​បាន​ទិញ​ដោយ​ប្រាក់​ផង គឺ​គ្រប់​ទាំង​ប្រុសៗ​នៅ​ក្នុង​ពួក​ផ្ទះ​គាត់​ទាំង​ប៉ុន្មាន មក​កាត់​ស្បែក​ស្រោម​ចុង​ស្វាស​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង ដូច​ជា​ព្រះ​បាន​បង្គាប់​មក

24. ឯ​អ័ប្រា‌ហាំ កាល​គាត់​ទទួល​កាត់​ស្បែក នោះ​មាន​អាយុ​៩៩​ឆ្នាំ​ហើយ

25. ចំណែក​អ៊ីស‌ម៉ា‌អែល​កូន​គាត់​ក៏​មាន​អាយុ​១៣​ឆ្នាំ​ដែរ

26. ទាំង​អ័ប្រា‌ហាំ និង​អ៊ីស‌ម៉ា‌អែល​ជា​កូន ក៏​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ដដែល​នោះ

27. ហើយ​មនុស្ស​ប្រុសៗ​ទាំង​អស់​នៅ​ផ្ទះ​គាត់ គឺ​ទាំង​ពួក​អ្នក​ដែល​កើត​នៅ​ផ្ទះ​គាត់ និង​ពួក​អ្នក​ដែល​បាន​យក​ប្រាក់​ទិញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ផង គេ​បាន​កាត់​ស្បែក​ជា​មួយ​នឹង​គាត់​ទាំង​អស់​គ្នា។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 17