គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 17:16-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. អញ​នឹង​ឲ្យ​ពរ​ដល់​នាង ហើយ​នឹង​ឲ្យ​ឯង​មាន​កូន​ពី​នាង​ដែរ អញ​នឹង​ឲ្យ​ពរ​ដល់​នាង​ជា​ពិត នាង​នឹង​ធ្វើ​ជា​ម្តាយ​នៃ​នគរ​ផ្សេងៗ ហើយ​នឹង​មាន​ស្តេច​នៃ​សាសន៍​ជា​ច្រើន​ចេញ​ពី​នាង​មក

17. នោះ​អ័ប្រា‌ហាំ​ក៏​ក្រាប​ផ្កាប់​មុខ និង​អស់​សំណើច​ក្នុង​ចិត្ត​ថា តើ​នឹង​មាន​កូន​កើត​ដល់​មនុស្ស​អាយុ​១០០​ឆ្នាំ​បាន​ដែរ​ឬ ហើយ​សារ៉ា​ដែល​អាយុ​៩០​ឆ្នាំ​ទៅ​ហើយ តើ​នឹង​បង្កើត​កូន​បាន​ឬ​ទេ

18. រួច​អ័ប្រា‌ហាំ​ទូល​ថា ឱ​បើ‌សិន​ជា​អ៊ីស‌ម៉ា‌អែល​នឹង​រស់​នៅ​ចំពោះ​ទ្រង់​ទៅ​អេះ

19. នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សារ៉ា​ប្រពន្ធ​ឯង​នឹង​បង្កើត​កូន​ឲ្យ​ឯង​មែន ហើយ​ឯង​ត្រូវ​ឲ្យ​ឈ្មោះ​ថា​អ៊ីសាក អញ​នឹង​តាំង​សញ្ញា​នឹង​វា ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច សំរាប់​ពូជ​វា​ត​រៀង​ទៅ

20. ឯ​អ៊ីស‌ម៉ា‌អែល អញ​បាន​យល់​ព្រម​ហើយ មើល អញ​បាន​ឲ្យ​ពរ​ដល់​វា ហើយ​នឹង​ធ្វើ​ឲ្យ​វា​កើត​បាន​កូន​ចំរើន​ឡើង​សន្ធឹក​ណាស់​ដែរ វា​នឹង​បង្កើត​ចៅ‌ហ្វាយ​១២​នាក់ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​យ៉ាង​ធំ

21. តែ​ឯ​សេចក្ដី​សញ្ញា​របស់​អញ នោះ​នឹង​បាន​តាំង​នឹង​អ៊ីសាក​វិញ ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​ដល់​ឯង​នៅ​កំណត់​ឆ្នាំ​ក្រោយ​នេះ

22. លុះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ស្រេច​ហើយ នោះ​ទ្រង់​ឃ្លាត​ចេញ​ពី​គាត់​ហោះ​ឡើង​ទៅ។

23. ឯ​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ា‌អែល​កូន​ខ្លួន ព្រម​ទាំង​មនុស្ស​ប្រុសៗ​ដែល​បាន​កើត​នៅ​ផ្ទះ​ខ្លួន និង​មនុស្ស​ដែល​បាន​ទិញ​ដោយ​ប្រាក់​ផង គឺ​គ្រប់​ទាំង​ប្រុសៗ​នៅ​ក្នុង​ពួក​ផ្ទះ​គាត់​ទាំង​ប៉ុន្មាន មក​កាត់​ស្បែក​ស្រោម​ចុង​ស្វាស​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង ដូច​ជា​ព្រះ​បាន​បង្គាប់​មក

24. ឯ​អ័ប្រា‌ហាំ កាល​គាត់​ទទួល​កាត់​ស្បែក នោះ​មាន​អាយុ​៩៩​ឆ្នាំ​ហើយ

25. ចំណែក​អ៊ីស‌ម៉ា‌អែល​កូន​គាត់​ក៏​មាន​អាយុ​១៣​ឆ្នាំ​ដែរ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 17