គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 15:13-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​អាប់រ៉ាម​ថា ចូរ​ដឹង​ជា​ប្រាកដ​ថា ពូជ​ឯង​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដទៃ​នៅ​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​របស់​ផង​ខ្លួន ហើយ​ត្រូវ​បំរើ​ពួក​ស្រុក​នោះ ដែល​គេ​នឹង​សង្កត់‌សង្កិន​ឯង​អស់​រវាង​៤០០​ឆ្នាំ

14. តែ​អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​ដែល​ឯង​ត្រូវ​បំរើ​នោះ រួច​ពី​នោះ​មក ពូជ​ឯង​នឹង​ចេញ​មក​ទាំង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​វិញ

15. ឯ​ឯង​នឹង​ទៅ​ឯ​ពួក​អយ្យកោ​ឯង​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ

16. ដល់​ដំណរ​ទី​៤ នោះ​គេ​នឹង​វិល​មក​ឯ​ណេះ​វិញ ដ្បិត​សេចក្ដី​ទុច្ចរិត​របស់​ពួក​សាសន៍​អាម៉ូរី​មិន​ទាន់​ពោរ‌ពេញ​នៅ​ឡើយ

17. រួច​កាល​ថ្ងៃ​លិច​ទៅ បាន​ងងឹត​ហើយ នោះ​ឃើញ​មាន​គុក​ភ្លើង​ហុយ​ផ្សែង និង​ចន្លុះ​ដែល​ឆេះ​ទៅ​មក​នៅ​កណ្តាល​ដុំ​សាច់​ទាំង​នោះ។

18. នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​សញ្ញា​នឹង​អាប់រ៉ាម​ថា អញ​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត

19. ព្រម​ទាំង​ពួក​កែន ពួក​គេ​និស៊ីត ពួក​កាត់‌ម៉ូនី

20. ពួក​ហេត ពួក​ពេរិស៊ីត ពួក​រេផែម

21. ពួក​អាម៉ូរី ពួក​កាណាន ពួក​គើកាស៊ី ហើយ​នឹង​ពួក​យេប៊ូស​ផង។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 15