គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 14:16-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. រួច​នាំ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​វិល​មក​វិញ ព្រម​ទាំង​ឡុត​ជា​ក្មួយ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដែរ ទាំង​ពួក​ស្ត្រី និង​មនុស្ស​ទាំង​អស់​ផង។

17. កាល​គាត់​បាន​ត្រឡប់​មក​ពី​វាយ​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​វិញ​ហើយ នោះ​ស្តេច​ក្រុង​សូដុំម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ត្រង់​វាល​ច្រក​ភ្នំ​សាវេ គឺ​ជា​ច្រក​ភ្នំ​នៃ​ស្តេច

18. ហើយ​ម៉ិល‌គីស្សា‌ដែក​ជា​ស្តេច​ក្រុង​សាឡិម ក៏​នាំ​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ពី ព្រោះ​ទ្រង់​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត

19. ទ្រង់​ប្រទាន​ពរ​ដល់​គាត់​ថា សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែនដី

20. ហើយ​សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​ឯង រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់។

21. ឯ​ស្តេច​ក្រុង​សូដុំម​ក៏​មាន​ព្រះ‌បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឲ្យ​តែ​មនុស្ស​មក​ខ្ញុំ​បាន​ហើយ ឯ​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន ចូរ​យក​ទុក​ជា​របស់​ផង​អ្នក​ចុះ

22. តែ​អាប់រ៉ាម​គាត់​ទូល​ទៅ​ស្តេច​សូដុំម​ថា ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែនដី​ថា

23. ទូល‌បង្គំ​នឹង​មិន​យក​អ្វី​សោះ សូម្បី​តែ​ចេស​១​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​១ ឬ​អ្វីៗ​របស់​ទ្រង់​ឡើយ ខ្លាច​ក្រែង​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន

សូមអានជំពូកពេញលេញ លោកុប្បត្តិ 14