គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 13:12-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ឯ​អាប់រ៉ាម​គាត់​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន​វិញ តែ​ឡុត​គាត់​ស្នាក់​នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល​នោះ ហើយ​ក៏​ផ្លាស់​ត្រសាល​គាត់​ទៅ​ត្រឹម​សូដុំម

13. រីឯ​ពួក​ក្រុង​សូដុំម គេ​ជា​មនុស្ស​អាក្រក់ ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​យ៉ាង​សន្ធឹក។

14. គ្រា​ក្រោយ​ដែល​ឡុត​បាន​ឃ្លាត​ចេញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ឯង​នោះ ទៅ​ខាង​ជើង ខាង​ត្បូង ខាង​កើត ហើយ​ខាង​លិច​ចុះ

15. ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ឯង​មើល​ឃើញ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង និង​ពូជ​ឯង​ជា​ដរាប​ត​ទៅ

16. អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចំរើន​ឡើង​ដូច​ជា​ធូលី​ដី បាន​ជា​បើ​អ្នក​ណា​អាច​នឹង​រាប់​ធូលី​ដី​បាន នោះ​នឹង​រាប់​ពូជ​ឯង​បាន​ដែរ

17. ចូរ​ឯង​ក្រោក ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្តោយ និង​ទទឹង​ចុះ ដ្បិត​អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ

18. អាប់រ៉ាម​ក៏​រើ​ត្រសាល​ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន​វិញ ហើយ​គាត់​ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 13