គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 13:11-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ ឡុត​ក៏​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ជា​របស់​ផង​ខ្លួន រួច​ចេញ​ដំណើរ​ដើរ​ទៅ​ខាង​កើត គេ​បាន​ឃ្លាត​ចេញ​ពី​គ្នា​ដូច្នោះ​ឯង

12. ឯ​អាប់រ៉ាម​គាត់​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន​វិញ តែ​ឡុត​គាត់​ស្នាក់​នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល​នោះ ហើយ​ក៏​ផ្លាស់​ត្រសាល​គាត់​ទៅ​ត្រឹម​សូដុំម

13. រីឯ​ពួក​ក្រុង​សូដុំម គេ​ជា​មនុស្ស​អាក្រក់ ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​យ៉ាង​សន្ធឹក។

14. គ្រា​ក្រោយ​ដែល​ឡុត​បាន​ឃ្លាត​ចេញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ឯង​នោះ ទៅ​ខាង​ជើង ខាង​ត្បូង ខាង​កើត ហើយ​ខាង​លិច​ចុះ

15. ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ឯង​មើល​ឃើញ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង និង​ពូជ​ឯង​ជា​ដរាប​ត​ទៅ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 13