គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 13:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​អាប់រ៉ាម​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ឯ​ស្រុក​ត្បូង ព្រម​ទាំង​ប្រពន្ធ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ហើយ​ឡុត​ដែរ

2. អាប់រ៉ាម​គាត់​មាន​ហ្វូង​សត្វ ហើយ​ប្រាក់​មាស​ជា​ច្រើន​ណាស់

3. គាត់​ដើរ​ដំណើរ​ពី​ស្រុក​ត្បូង រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​គាត់​បាន​ដំឡើង​ត្រសាល​កាល​ពី​ដើម គឺ​នៅ​កណ្តាល​បេត-អែល និង​អៃយ

4. ជា​កន្លែង​ដែល​គាត់​បាន​ស្អាង​អាស‌នា​កាល​ជាន់​មុន រួច​នៅ​ទី​នោះ អាប់រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

5. ឯ​ឡុត​ដែល​ទៅ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​ត្រសាល​ជា​ច្រើន​ដែរ

6. តែ​ស្រុក​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា​បាន​ទេ ពី​ព្រោះ​គេ​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​នៅ​ជា​មួយ​គ្នា​ពុំ​បាន

សូមអានជំពូកពេញលេញ លោកុប្បត្តិ 13