គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 12:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ក៏​យក​សារ៉ាយ​ជា​ប្រពន្ធ និង​ឡុត​ជា​ក្មួយ ព្រម​ទាំង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​បាន​ប្រមូល​ទុក និង​មនុស្ស​ទាំង​អស់​ដែល​បាន កាល​នៅ​ខារ៉ាន​ផង នាំ​គ្នា​ចេញ​ពី​ទី​នោះ ដើម្បី​ទៅ​ឯ​ស្រុក​កាណាន ក៏​ចូល​ទៅ​ក្នុង​ស្រុក​នោះ។

6. អាប់រ៉ាម គាត់​ដើរ​កាត់​ស្រុក​ទៅ​ត្រឹម​ដើម​ម៉ៃសាក់​របស់​ម៉ូរេ​នៅ​កន្លែង​ឈ្មោះ​ស៊ីគែម ដែល​នៅ​វេលា​នោះ សាសន៍​កាណាន​នៅ​ស្រុក​នោះ​ដែរ

7. ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឲ្យ​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង រួច​នៅ​ទី​នោះ​គាត់​ក៏​ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លេច​មក​ឲ្យ​ឃើញ​នោះ

8. គាត់​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល ក៏​ដំឡើង​ត្រសាល​នៅ​ឯ​ណោះ មាន​បេត-អែល​នៅ​ជា​ខាង​លិច និង​អៃយ​នៅ​ខាង​កើត ហើយ​ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ រួច​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

9. អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។

10. នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់

11. កាល​គាត់​ជិត​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​គាត់​និយាយ​ទៅ​សារ៉ាយ​ជា​ប្រពន្ធ​ថា មើល អញ​ដឹង​ថា​ឯង​ជា​ស្ត្រី​មាន​រូប​ស្រស់​ល្អ

12. កាល​ណា​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ឯង នោះ​ក្រែង​គេ​នឹង​និយាយ​ពី​ឯង​ថា​ជា​ប្រពន្ធ​អញ រួច​គេ​នឹង​សំឡាប់​អញ​ទៅ ហើយ​ទុក​ឯង​ឲ្យ​រស់​នៅ​វិញ

13. ដូច្នេះ ចូរ​ឯង​ប្រាប់​គេ​ថា ឯង​ជា​ប្អូន​អញ​ទេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​នឹង​អញ​ដោយ​ព្រោះ​ឯង ហើយ​ឲ្យ​អញ​មាន​ជីវិត​រស់​នៅ​ដោយ‌សារ​ឯង​ផង។

14. កាល​អាប់រ៉ាម​បាន​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​គាត់​មាន​រូប​ស្រស់​ល្អ​មែន

សូមអានជំពូកពេញលេញ លោកុប្បត្តិ 12