គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 12:14-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. កាល​អាប់រ៉ាម​បាន​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​គាត់​មាន​រូប​ស្រស់​ល្អ​មែន

15. ចំណែក​ពួក​នាម៉ឺន​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​គេ​សរសើរ​នាង​នៅ​ចំពោះ​ទ្រង់ រួច​នាំ​ទៅ​នៅ​ឯ​ព្រះ‌រាជ‌ដំណាក់​ទៅ

16. ទ្រង់​ក៏​ប្រព្រឹត្ត​ល្អ​នឹង​អាប់រ៉ាម​ដោយ​ព្រោះ​នាង ហើយ​គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ និង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង

17. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ផារ៉ោន និង​អស់​ពួក​ព្រះ‌រាជ‌ដំណាក់​កើត​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ដោយ​ព្រោះ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម

18. រួច​ផារ៉ោន​ទ្រង់​ហៅ​អាប់រ៉ាម​មក​សួរ​ថា តើ​ឯង​បាន​ធ្វើ​អ្វី​ដល់​អញ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ប្រាប់​អញ​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​ឯង

19. ម្តេច​ក៏​ឯង​ថា​ជា​ប្អូន​វិញ ដើម្បី​បើក​ឱកាស​ឲ្យ​អញ​បាន​យក​នាង​មក​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ នេះ​នែ​ប្រពន្ធ​ឯង​ហើយ ចូរ​យក​នាង​ទៅ​វិញ​ឥឡូវ ហើយ​ចេញ​ទៅ​ចុះ

20. ផារ៉ោន​ក៏​បង្គាប់​ដល់​ពួក​ទ្រង់​ពី​ដំណើរ​គាត់ ហើយ​គេ​បញ្ជូន​គាត់ ព្រម​ទាំង​ប្រពន្ធ និង​របស់​ទ្រព្យ​គាត់​ទាំង​អស់​ឲ្យ​ចេញ​ទៅ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 12