គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 11:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក ដើម្បី​ទត​មើល​ទី​ក្រុង ហើយ​នឹង​ប៉ម​ដែល​ពួក​មនុស្ស​ជាតិ​កំពុង​ធ្វើ

6. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល គេ​ជា​ពួក​តែ​១ ក៏​និយាយ​ភាសា​តែ​១ គេ​ចាប់​ផ្តើម​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ហ្ន៎ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត​តាម​បំណង​ចិត្ត​នោះ​ទេ

7. ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសា​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នា​បាន​ទៀត

8. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កំចាត់‌កំចាយ​គេ ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ

9. ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ៍​ទាំង​អស់ ហើយ​កំចាត់‌កំចាយ​គេ​ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី។

10. នេះ​ជា​បញ្ជី​ដំណ​វង្ស​របស់​សិម គឺ​ក្រោយ​ទឹក​ជន់​២​ឆ្នាំ កាល​សិម​អាយុ​បាន​១០០​ឆ្នាំ​ហើយ នោះ​គាត់​បង្កើត​បាន​អើប៉ាក់‌សាឌ

11. ក្រោយ​ដែល​បង្កើត​អើប៉ាក់‌សាឌ​មក នោះ​គាត់​រស់​នៅ​៥០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

12. អើប៉ាក់‌សាឌ​អាយុ​បាន​៣៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​សេឡា

13. ក្រោយ​ដែល​បង្កើត​សេឡា​មក នោះ​គាត់​រស់​នៅ​៤០៣​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 11