គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 11:29-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. អាប់រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់រ៉ាម នោះ​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូន​ហារ៉ាន ដែល​ជា​ឪពុក​មីលកា និង​យីសកា

30. ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ

31. ថេរ៉ា​គាត់​យក​អាប់រ៉ាម កូន​គាត់ ឡុត​ជា​កូន​ហារ៉ាន​ត្រូវ​ជា​ចៅ​គាត់ ហើយ​សារ៉ាយ​ជា​កូន​ប្រសា គឺ​ប្រពន្ធ​អាប់រ៉ាម​កូន​គាត់ នាំ​គ្នា​ចេញ​ពី​អ៊ើរ​ស្រុក​ខាល់ដេ ដើម្បី​នឹង​ទៅ​ឯ​ស្រុក​កាណាន លុះ​បាន​ទៅ​ដល់​ខារ៉ាន​ហើយ នោះ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ

32. អាយុ​ថេរ៉ា​បាន​២០៥​ឆ្នាំ រួច​ក៏​ស្លាប់​នៅ​ត្រង់​ខារ៉ាន​ទៅ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 11