គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 9:11-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. តែ​ឯ​សាច់ និង​ស្បែក នោះ​បាន​ដុត​នឹង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ

12. លោក​ក៏​សំឡាប់​ដង្វាយ​ដុត ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន រួច​លោក​ប្រោះ​ឈាម​នោះ​នៅ​ជុំវិញ​លើ​អាសនា

13. ពួក​កូន​ក៏​យក​ដង្វាយ​ដុត​មក​ជូន​លោក​ទាំង​ដុំៗ ព្រម​ទាំង​ក្បាល​ផង ហើយ​លោក​ដុត​ទាំង​អស់​នៅ​លើ​អាសនា

14. ឯ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន នោះ​លោក​លាង​នឹង​ទឹក រួច​ដុត​នៅ​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា​ផង។

15. បន្ទាប់​មក លោក​ថ្វាយ​ដង្វាយ​របស់​ពួក​ជន លោក​យក​ពពែ​ជា​ដង្វាយ​លោះ​បាប ដែល​សំរាប់​ពួក​ជន​មក​សំឡាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ

16. រួច​ក៏​យក​ដង្វាយ​ដុត មក​ថ្វាយ​តាម​របៀប

17. ហើយ​លោក​ក៏​ថ្វាយ​ដង្វាយ​ម្សៅ​ដែរ លោក​យក​១​ក្តាប់​ទៅ​ដុត​លើ​អាសនា ជា​ក្តាប់​ផ្សេង​ពី​ដង្វាយ​ដុត​ពេល​ព្រឹក

18. រួច​មក​លោក​សំឡាប់​គោ​ឈ្មោល និង​ចៀម​ឈ្មោល​ទុក​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រីដែល​សំរាប់​ពួក​ជន ឯ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា

19. ពួក​កូន​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល និង​ចៀម​ឈ្មោល កន្ទុយ និង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ស្រទាប់​ថ្លើម​ផង

20. គេ​ដាក់​ខ្លាញ់​ពី​លើ​ទ្រូង រួច​អើរ៉ុន​ក៏​ដុត​ខ្លាញ់​ទាំង​នោះ នៅ​លើ​អាសនា

21. ហើយ​គ្រវី​ទ្រូង និង​ស្មា​ខាង​ស្តាំ ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ូសេ​បាន​បង្គាប់​មក។

22. នោះ​អើរ៉ុន​ក៏​លើក​ដៃ​ឲ្យ​ពរ​ដល់​ពួក​បណ្តា‌ជន រួច​ចុះ​មក​ពី​ការ​ថ្វាយ​ដង្វាយ​លោះ​បាប ដង្វាយ​ដុត និង​ដង្វាយ​មេត្រី

23. ម៉ូសេ និង​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​បណ្តា‌ជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា

24. ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​ដង្វាយ​ដុត និង​ខ្លាញ់​នៅ​លើ​អាសនា កាល​បណ្តា‌ជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។

សូមអានជំពូកពេញលេញ លេវីវិន័យ 9