គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 7:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​របៀប​ដង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ជា​របស់​បរិសុទ្ធ​បំផុត

2. គឺ​ត្រូវ​សំឡាប់​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សំឡាប់​ដង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា

3. ហើយ​ត្រូវ​ថ្វាយ​ខ្លាញ់​ទាំង​អស់ គឺ​កន្ទុយ និង​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង

4. ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

5. រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ថ្វាយ​នៅ​លើ​អាសនា ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ថ្វាយ ដោយ​ព្រោះ​ការ​រំលង

6. អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិភោគ​ដង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត

7. ឯ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​១ សំរាប់​ដង្វាយ​ទាំង​២​យ៉ាង ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​ដង្វាយ​នោះ​ឯង។

8. ហើយ​សង្ឃ​ណា​ដែល​ថ្វាយ​ដង្វាយ​ដុត​របស់​អ្នក​ណា សង្ឃ​នោះ​ឯង​ត្រូវ​បាន​ស្បែក​របស់​សត្វ​ដែល​ខ្លួន​បាន​ដុត​ថ្វាយ ទុក​ជា​របស់​ផង​ខ្លួន

9. ឯ​អស់​ទាំង​ដង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​ចំអិន​នៅ​ក្នុង​ឡ ចៀន​នឹង​ខ្ទះ ឬ​ដុត​ក្នុង​ពុម្ព នោះ​នឹង​ត្រូវ​បាន​ចំពោះ​សង្ឃ​ដែល​ជា​អ្នក​ថ្វាយ

សូមអានជំពូកពេញលេញ លេវីវិន័យ 7