3. ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ
4. បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវឲ្យសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ
5. និងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែម១ភាគក្នុង៥ផង ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថា មានទោស ដូច្នោះហើយ
6. រួចត្រូវយកដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលងរបស់ខ្លួន មកប្រគល់ដល់សង្ឃ សំរាប់នឹងថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃ ទុកជាដង្វាយដោយព្រោះការរំលង
7. ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ។
8. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
9. ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នោះជារបៀបដង្វាយដុត គឺដង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនាពេញ១យប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ
10. ឯសង្ឃត្រូវឲ្យពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផែះដែលភ្លើងបានឆេះដង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន
11. រួចដោះសំលៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ឯទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកន្លែងស្អាត
12. ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកត្រូវឲ្យសង្ឃដាក់ឧសនៅលើនោះ រួចរៀបដង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផង
13. ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។
14. នេះជារបៀបដង្វាយម្សៅ គឺពួកកូនអើរ៉ុនត្រូវថ្វាយដង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ