គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 4:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នាំ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ

6. រួច​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម​រលាស់​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​មុខ​វាំង‌នន​ទី​បរិសុទ្ធ

7. ហើយ​ត្រូវ​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​គ្រឿង​ក្រអូប ដែល​នៅ​ក្នុង​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ចាក់​ឈាម​គោ​នោះ​ទាំង​អស់ នា​ជើង​អាសនា​ដង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

8. ឯ​ខ្លាញ់​គោ​នោះ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

9. ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

10. ដូច​ជា​បាន​យក​ចេញ​ពី​គោ​ដែល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ នៅ​លើ​អាសនា​ដង្វាយ​ដុត

11. ឯ​ស្បែក​គោ​នោះ និង​សាច់​ទាំង​អស់ ព្រម​ទាំង​ក្បាល និង​ជើង អាការៈ​ខាង​ក្នុង ហើយ​នឹង​លាមក

12. គឺ​តួ​គោ​នោះ​ទាំង​មូល ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​នៅ​ត្រង់​កន្លែង​ស្អាត​ដែល​ចាក់​ផែះ ហើយ​ដុត​នៅ​លើ​ឧស​ត្រង់​កន្លែង​ដែល​ចាក់​ផែះ​នោះ។

13. ឬ​បើ​ជា​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ពួក​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្ត​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ

14. កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ទុក​ជា​ដង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល​ជំនុំ

15. ហើយ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សំឡាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ

16. នោះ​ត្រូវ​ឲ្យ​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ

សូមអានជំពូកពេញលេញ លេវីវិន័យ 4