គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 4:24-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សំឡាប់​នៅ​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ សំរាប់​ជា​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប

25. ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​នៅ​ត្រង់​ជើង​អាសនា​ដង្វាយ​ដុត​នោះ

26. ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ដូច​ជា​ខ្លាញ់​របស់​យញ្ញ‌បូជា​ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ចាក​ទោស​ហើយ។

27. ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ

28. បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​១​ដែល​ឥត​ខ្ចោះ​មក សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ

29. រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​លោះ​បាប​នោះ ហើយ​សំឡាប់​ត្រង់​កន្លែង​ដង្វាយ​ដុត

30. នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា

31. ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។

32. តែ​បើ​សិន​ជា​អ្នក​នោះ​នាំ​ចៀម​មក​ថ្វាយ សំរាប់​ជា​ដង្វាយ​លោះ​បាប​ខ្លួន​វិញ នោះ​ត្រូវ​យក​ញី​១​ដែល​ឥត​ខ្ចោះ​មក

33. ហើយ​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​នោះ រួច​សំឡាប់​ទុក​ជា​ដង្វាយ​លោះ​បាប ត្រង់​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ​សំរាប់​ជា​ដង្វាយ​ដុត

34. ត្រូវ​ឲ្យ​សង្ឃ​ម្នាក់​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ​ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា

35. ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ខ្លាញ់​ចេញ​ពី​កូន​ចៀម​នៃ​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា តាម​របៀប​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។

សូមអានជំពូកពេញលេញ លេវីវិន័យ 4