គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 4:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ​ឡើយ ហើយ​ប្រព្រឹត្ត​ខុស​ត្រង់​បទ​នោះ​ឯង

3. បើ​អ្នក​នោះ​ជា​ពួក​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ បាន​ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ពួក​ជន​មាន​ទោស​ផង នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ

4. ត្រូវ​នាំ​គោ​នោះ ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាក់​ដៃ​លើ​ក្បាល ហើយ​សំឡាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ

5. ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នាំ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ

6. រួច​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម​រលាស់​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​មុខ​វាំង‌នន​ទី​បរិសុទ្ធ

7. ហើយ​ត្រូវ​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​គ្រឿង​ក្រអូប ដែល​នៅ​ក្នុង​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ចាក់​ឈាម​គោ​នោះ​ទាំង​អស់ នា​ជើង​អាសនា​ដង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

8. ឯ​ខ្លាញ់​គោ​នោះ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

9. ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

10. ដូច​ជា​បាន​យក​ចេញ​ពី​គោ​ដែល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ នៅ​លើ​អាសនា​ដង្វាយ​ដុត

11. ឯ​ស្បែក​គោ​នោះ និង​សាច់​ទាំង​អស់ ព្រម​ទាំង​ក្បាល និង​ជើង អាការៈ​ខាង​ក្នុង ហើយ​នឹង​លាមក

សូមអានជំពូកពេញលេញ លេវីវិន័យ 4