គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 27:20-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. បើ​អ្នក​នោះ​មិន​លោះ​ទេ ហើយ​គេ​លក់​ទៅ​ឲ្យ​ម្នាក់​ទៀត នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ

21. គឺ​កាល​ណា​ដល់​ឆ្នាំ​សោមនស្ស ដែល​ស្រែ​នោះ​ត្រូវ​រួច​ចេញ នោះ​នឹង​បាន​ដាច់​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា ដូច​ជា​ស្រែ​ណា​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ​ដែរ ពួក​សង្ឃ​ត្រូវ​បាន​ស្រែ​នោះ​ទុក​ជា​កេរ‌អាករ​វិញ

22. បើ​គេ​ញែក​ស្រែ​ណា​ដែល​គេ​បាន​ទិញ ដែល​មិន​មែន​ជា​កេរ‌អាករ​ខ្លួន ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា

23. នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ​ឲ្យ​អ្នក​នោះ តាម​ដំឡៃ​ដែល​បាន​គិត រហូត​ដល់​ឆ្នាំ​សោមនស្ស រួច​នៅ​ថ្ងៃ​នោះ គេ​ត្រូវ​ចេញ​ថ្លៃ​ដែល​បាន​គិត​នោះ ទុក​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា

24. លុះ​ដល់​ឆ្នាំ​សោមនស្ស ស្រែ​នោះ​នឹង​ត្រឡប់​បាន​ទៅ​ម្ចាស់​ដើម​វិញ គឺ​បាន​ទៅ​អ្នក​ដែល​មាន​ស្រែ​នោះ​ជា​កេរ‌អាករ​ពី​ដើម

25. ឯ​ដំឡៃ​ទាំង​ប៉ុន្មាន​ដែល​បាន​គិត​សំរេច នោះ​ត្រូវ​គិត​តាម​ប្រាក់​រៀល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់។

26. ឯ​កូន​ច្បង​ដែល​កើត​ក្នុង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន គឺ​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា​ស្រាប់ ហើយ​គ្មាន​អ្នក​ណា​នឹង​ញែក​ទុក​ជា​បរិសុទ្ធ សំរាប់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី ដ្បិត​សត្វ​នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ហើយ

27. បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​ត្រូវ​ឲ្យ​គេ​លោះ តាម​ដំឡៃ​ដែល​ឯង​គិត​សំរេច ហើយ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​ឲ្យ​លក់​ទៅ​តាម​ដំឡៃ​ដែល​ឯង​គិត​នោះ។

28. ប៉ុន្តែ​ឯ​របស់​ដែល​បាន​ថ្វាយ​ដាច់​ទៅ​ហើយ គឺ​ដែល​អ្នក​ណា​ថ្វាយ​ដាច់​ដល់​ព្រះ‌យេហូវ៉ា ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ទោះ​ជា​មនុស្ស ឬ​សត្វ ឬ​ស្រែ​ចំការ​ដែល​ជា​កេរ‌អាករ​ខ្លួន​ក្តី នោះ​នឹង​លក់ ឬ​លោះ​វិញ មិន​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ នោះ​ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សំរាប់​ព្រះ‌យេហូវ៉ា

29. ឯ​អ្នក​ណា​ក្នុង​ពួក​មនុស្ស​ដែល​បាន​ថ្វាយ​ដាច់​ហើយ នោះ​នឹង​លោះ​ចេញ​វិញ​មិន​បាន​ឡើយ គឺ​ត្រូវ​នៅ​រហូត​ដល់​ស្លាប់។

សូមអានជំពូកពេញលេញ លេវីវិន័យ 27