គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 23:41-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់‌កល្ប‌ជានិច្ច អស់​ទាំង​ដំណ​ឯង​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​អស្សុជ

42. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា គឺ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រា‌អែល អាស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់​៧​ថ្ងៃ

43. ដើម្បី​ឲ្យ​អស់​ទាំង​ដំណ​កូន​ចៅ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​អញ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

44. នោះ​ម៉ូសេ ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ លេវីវិន័យ 23