គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 23:30-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​អញ​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ

31. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​សោះ នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ

32. ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​ឈប់ សំរាប់​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក ហើយ​ឯង​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​៩​ខែ​នោះ​ឯង ចាប់​តាំង​ពី​ល្ងាច​ដរាប​ដល់​ខួប​វិញ នោះ​ឯង​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​ឯង។

33. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

34. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ

35. នៅ​ថ្ងៃ​ដំបូង​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ

36. ក្នុង​៧​ថ្ងៃ​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ដុត​ទៅ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​៨ ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សំរាប់​ឯង​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នេះ​ជា​ជំនុំ​ដ៏​មុត‌មាំ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ពី​ឲ្យ​សោះ។

37. នេះ​ហើយ ជា​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​១ ដង្វាយ​ម្សៅ​១ យញ្ញ‌បូជា​១ ហើយ​នឹង​ដង្វាយ​ច្រួច​១ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ

38. ក្រៅ​ពី​អស់​ទាំង​ថ្ងៃ​ឈប់​សំរាក​ផង​ព្រះ‌យេហូវ៉ា ហើយ​ក្រៅ​ពី​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ទាំង​ប៉ុន្មាន ព្រម​ទាំង​បំណន់​របស់​ឯង និង​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។

39. នៅ​ថ្ងៃ​១៥​ខែ​អស្សុជ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សំរាក ហើយ​នៅ​ថ្ងៃ​ទី​៨ ក៏​ជា​ថ្ងៃ​ឈប់​សំរាក​ដែរ

40. នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​យក​មែក​ពី​ដើម​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ និង​មែក​ឈើ​ញឹក‌ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង​ផង រួច​ឲ្យ​អរ​សប្បាយ​ឡើង​អស់​៧​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង

41. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់‌កល្ប‌ជានិច្ច អស់​ទាំង​ដំណ​ឯង​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​អស្សុជ

សូមអានជំពូកពេញលេញ លេវីវិន័យ 23