គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 23:25-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​ឲ្យ​សោះ តែ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។

26. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

27. នៅ​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ​នេះ​ឯង នោះ​ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

28. នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ដ្បិត​គឺ​ជា​ថ្ងៃ​ធួន​នឹង​បាប សំរាប់​នឹង​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

29. ឯ​អស់​អ្នក​ណា​ដែល​មិន​បញ្ឈឺ​ចិត្ត​ខ្លួន​នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​ពួក​សាសន៍​របស់​ខ្លួន​ចេញ

30. ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​អញ​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ

31. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​សោះ នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ

32. ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​ឈប់ សំរាប់​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក ហើយ​ឯង​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​៩​ខែ​នោះ​ឯង ចាប់​តាំង​ពី​ល្ងាច​ដរាប​ដល់​ខួប​វិញ នោះ​ឯង​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​ឯង។

33. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

34. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ

35. នៅ​ថ្ងៃ​ដំបូង​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ

36. ក្នុង​៧​ថ្ងៃ​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ដុត​ទៅ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​៨ ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សំរាប់​ឯង​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នេះ​ជា​ជំនុំ​ដ៏​មុត‌មាំ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ពី​ឲ្យ​សោះ។

37. នេះ​ហើយ ជា​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​១ ដង្វាយ​ម្សៅ​១ យញ្ញ‌បូជា​១ ហើយ​នឹង​ដង្វាយ​ច្រួច​១ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ

សូមអានជំពូកពេញលេញ លេវីវិន័យ 23