គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 23:18-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ហើយ​ត្រូវ​យក​កូន​ចៀម​៧​ឥត‌ខ្ចោះ​អាយុ​១​ខួប និង​គោ​ឈ្មោល​ស្ទាវ​១ ហើយ​នឹង​ចៀម​ឈ្មោល​២ មក​ថ្វាយ​ព្រម​គ្នា​នឹង​នំបុ័ង​នោះ គឺ​ត្រូវ​ដុត​សត្វ​ទាំង​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ផង ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

19. ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប និង​កូន​ចៀម​ឈ្មោល​២​អាយុ​១​ខួប សំរាប់​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដែរ

20. ត្រូវ​ឲ្យ​សង្ឃ​គ្រវី​សត្វ​ទាំង​នោះ​ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​ដែល​ជា​ផល​ដំបូង ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ចៀម​២​នោះ​ដែរ ដង្វាយ​ទាំង​នោះ សុទ្ធ​តែ​បរិសុទ្ធ ដល់​ព្រះ‌យេហូវ៉ា ទុក​សំរាប់​ពួក​សង្ឃ

21. នៅ​ថ្ងៃ​នោះ​ឯង ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សំរាប់​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

22. កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ​ចំការ​របស់​ឯង នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ឡើយ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​ជ្រុះ​ចុះ​ដែរ ត្រូវ​ឲ្យ​ទុក​សំរាប់​ពួក​អ្នក​ក្រីក្រ ហើយ​នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ​វិញ អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

23. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

24. ឲ្យ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នៅ​ថ្ងៃ​ដំបូង​ក្នុង​ខែ​អស្សុជ នោះ​ជា​ថ្ងៃ​ឈប់​សំរាក សំរាប់​ឯង​រាល់​គ្នា គឺ​ជា​បុណ្យ​ផ្លុំ​ត្រែ​រំឭក ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ

25. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​ឲ្យ​សោះ តែ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ លេវីវិន័យ 23