គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 22:23-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. បើ​គោ​ឬ​ចៀម មាន​អវយវៈ​ខ្វះ​ខាត​មិន​ខាន​ពេញ‌លេញ នោះ​ឯង​នឹង​ថ្វាយ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​ទ្រង់​មិន​ទទួល​សត្វ​នោះ​សំរាប់​ជា​ដង្វាយ​លា​បំណន់​ទេ

24. បើ​សត្វ​ណា​មាន​ពង​ខូច ឬ​ខ្ទាំ ឬ​បែក ឬ​ក្រៀវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ក្នុង​ស្រុក​ឯង​ដែរ

25. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សំរាប់​នឹង​ថ្វាយ​ជា​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង​ឡើយ ពី​ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​ខ្នាត​ទេ គឺ​មាន​វិកល‌វិការ​ហើយ ទ្រង់​មិន​ទទួល​ស្នង​ឯង​រាល់​គ្នា​ឡើយ។

26. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

27. កាល​ណា​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ​កើត​មក នោះ​ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​នឹង​មេ​អស់​៧​ថ្ងៃ រួច​តាំង​ពី​ថ្ងៃ​ទី​៨​ទៅ​មុខ នោះ​នឹង​ទទួល សំរាប់​ជា​ដង្វាយ​ដុត ថ្វាយ​ព្រះ‌យេហូវ៉ា​បាន

28. តែ​ទោះ​បើ​គោ ឬ​ចៀម​ក្តី នោះ​មិន​ត្រូវ​សំឡាប់​ទាំង​មេ​ទាំង​កូន​នៅ​ថ្ងៃ​ដដែល​ទេ

29. បើ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​ដង្វាយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​បែប​ឲ្យ​ទ្រង់​បាន​ទទួល​ឯង​ចុះ

30. រួច​ត្រូវ​តែ​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​នោះ​ឯង មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​ដល់​ព្រឹក​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

31. ដូច្នេះ ឯង​រាល់​គ្នា​ត្រូវ​កាន់​អស់​ទាំង​បញ្ញត្ត​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

32. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ឡើយ គឺ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ដំកើង​អញ​ឡើង​ជា​បរិសុទ្ធ អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ

33. ហើយ​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ លេវីវិន័យ 22