គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 2:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ឯ​ដង្វាយ​ម្សៅ​ដែល​បាន​ធ្វើ​បែប​យ៉ាង​នេះ នោះ​ត្រូវ​នាំ​យក​ទៅ​ឯ​ព្រះ‌យេហូវ៉ា ត្រូវ​ប្រគល់​ដល់​សង្ឃ​ម្នាក់ ហើយ​ត្រូវ​ឲ្យ​សង្ឃ​នោះ​យក​ទៅ​ឯ​អាសនា

9. រួច​ត្រូវ​យក​១​ចំណែក​នៃ​ដង្វាយ​ម្សៅ​នោះ​ទុក​ជា​ទី​រំឭក ទៅ​ដុត​លើ​អាសនា គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

10. ឯ​ចំណែក​ដង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សំរាប់​អើរ៉ុន និង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

11. រីឯ​ដង្វាយ​ម្សៅ​ណា​ដែល​ឯង​រាល់​គ្នា​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ឲ្យ​លាយ​ដោយ​ដំបែ​ឡើយ ដ្បិត​មិន​ត្រូវ​ដុត​ដំបែ ឬ​ទឹក​ឃ្មុំ ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទេ

12. របស់​ទាំង​២​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ផល​ដំបូង​វិញ តែ​មិន​ត្រូវ​ដុត​នៅ​លើ​អាសនា សំរាប់​ជា​ក្លិន​ឈ្ងុយ​ឡើយ

13. ហើយ​អស់​ទាំង​ដង្វាយ​ម្សៅ​ដែល​ឯង​ថ្វាយ នោះ​ត្រូវ​បង់​អំបិលផង ក៏​មិន​ត្រូវ​ឲ្យ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៃ​ឯង ក្នុង​ដង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​ដង្វាយ​របស់​ឯង។

14. ហើយ​បើ​យក​ផល​ដំបូង មក​ថ្វាយ​ជា​ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​គួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​ដង្វាយ​ផល​ដំបូង

15. ត្រូវ​ចាក់​ប្រេង ហើយ​ដាក់​កំញាន​ពី​លើ នេះ​ហើយ​ជា​ដង្វាយ​ម្សៅ

16. សង្ឃ​ម្នាក់​នឹង​យក​ស្រូវ បុក​១​ចំណែក​នឹង​ប្រេង​ខ្លះ ហើយ​នឹង​កំញាន​ទាំង​អស់ ពី​ដង្វាយ​នោះ ដុត​ថ្វាយ​ទុក​ជា​ទី​រំឭក នេះ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ លេវីវិន័យ 2