5. ឬបើថ្វាយដង្វាយម្សៅដែលបានចំអិនក្នុងពុម្ព នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង
6. ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាដង្វាយម្សៅ។
7. បើថ្វាយម្សៅដែលចៀននឹងខ្ទះ នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង
8. ឯដង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅឯព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយត្រូវឲ្យសង្ឃនោះយកទៅឯអាសនា
9. រួចត្រូវយក១ចំណែកនៃដង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
10. ឯចំណែកដង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សំរាប់អើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
11. រីឯដង្វាយម្សៅណាដែលឯងរាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា នោះមិនត្រូវឲ្យលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាទេ
12. របស់ទាំង២នោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូងវិញ តែមិនត្រូវដុតនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយឡើយ
13. ហើយអស់ទាំងដង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញារបស់ព្រះនៃឯង ក្នុងដង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងដង្វាយរបស់ឯង។
14. ហើយបើយកផលដំបូង មកថ្វាយជាដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយគួរស្រូវថ្មីដែលលីង ហើយបុកទុកជាដង្វាយផលដំបូង
15. ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាដង្វាយម្សៅ
16. សង្ឃម្នាក់នឹងយកស្រូវ បុក១ចំណែកនឹងប្រេងខ្លះ ហើយនឹងកំញានទាំងអស់ ពីដង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាដង្វាយដុតថ្វាយព្រះយេហូវ៉ា។