គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 2:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ​អ្នក​ណា​ចង់​ថ្វាយ ជា​ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត ហើយ​ចាក់​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង

2. ត្រូវ​ឲ្យ​យក​ទៅ​ឯ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​ដង្វាយ​ដែល​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

3. ឯ​ចំណែក​ដង្វាយ​ម្សៅ​ដែល​សល់​នៅ នោះ​គឺ​សំរាប់​អើរ៉ុន និង​ពួក​កូន​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

4. ហើយ​បើ​ថ្វាយ​ដង្វាយ​ម្សៅ ដែល​ចំអិន​នៅ​ក្នុង​ឡ នោះ​ត្រូវ​ថ្វាយ​ជា​នំ​ឥត​ដំបែ ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​នឹង​ប្រេង ឬ​ជា​នំ​ក្រៀប​ឥត​ដំបែ​លាប​ដោយ​ប្រេង​ក៏​បាន។

5. ឬ​បើ​ថ្វាយ​ដង្វាយ​ម្សៅ​ដែល​បាន​ចំអិន​ក្នុង​ពុម្ព នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង

6. ត្រូវ​បេះ​នំ​នោះ​ជា​ដុំៗ ហើយ​ចាក់​ប្រេង​ពី​លើ នេះ​ហើយ​ជា​ដង្វាយ​ម្សៅ។

7. បើ​ថ្វាយ​ម្សៅ​ដែល​ចៀន​នឹង​ខ្ទះ នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង

សូមអានជំពូកពេញលេញ លេវីវិន័យ 2