8. ហើយអស់អ្នកណាដែលបរិភោគ នោះនឹងត្រូវទ្រាំទ្រ និងសេចក្ដីទុច្ចរិតរបស់ខ្លួន ដ្បិតអ្នកនោះបានបង្អាប់ដង្វាយបរិសុទ្ធរបស់ផងព្រះយេហូវ៉ា ហើយអ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
9. កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង
10. ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ និងពួកអ្នកស្នាក់វិញ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
11. មិនត្រូវឲ្យឯងរាល់គ្នាលួច ឬប្រព្រឹត្តឆបោក ឬកុហកគ្នាទៅវិញទៅមកឡើយ
12. ហើយមិនត្រូវស្បថបំពានដោយនូវឈ្មោះអញ ទាំងបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា
13. មិនត្រូវឲ្យឯងសង្កត់សង្កិនអ្នកជិតខាង ឬរឹបជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលឯងឲ្យនៅដល់ព្រឹកដែរ
14. មិនត្រូវជេរប្រមាថចំពោះមនុស្សថ្លង់ ឬធ្វើអ្វីឲ្យមនុស្សខ្វាក់ដួលនោះឡើយ គឺត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ អញនេះជាព្រះយេហូវ៉ា។
15. មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិត ក្នុងរឿងក្តីឡើយ ក៏មិនត្រូវយល់មុខខាងឯអ្នកតូច ឬខ្លាចអ្នកធំដែរ គឺត្រូវឲ្យជំនុំជំរះអ្នកជិតខាងឯងដោយសុចរិតវិញ