គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 19:25-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. លុះ​ដល់​ឆ្នាំ​ទី​៥ នោះ​នឹង​បរិភោគ​បាន នេះ​ដើម្បី​ដើម​ឈើ​ទាំង​នោះ​បាន​ចំរើន​ផល​ផ្លែ​ឲ្យ​ឯង​រាល់​គ្នា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

26. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្ត‌ឫក្ស​ផង

27. មិន​ត្រូវ​កោរ​ក្រឡឹង​សក់​ក្បាល​ជុំវិញ ឬ​កាត់​ដំរឹម​ពុក‌ចង្កា​របស់​ឯង​ឡើយ

28. ក៏​មិន​ត្រូវ​ឆូត​ស្បែក​ដោយ​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ឬ​សាក់​ខ្លួន​ផង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

29. កុំ​ឲ្យ​បង្ខូច​កូន​ស្រី​ឯង ដោយ​ធ្វើ​ឲ្យ​ទៅ​ជា​ស្រី​សំផឹង​ឡើយ ក្រែង​ស្រុក​ឯង​ទៅ​ជា​សហាយ‌ស្មន់​គ្រប់​គ្នា ហើយ​បាន​ពេញ​ជា​សេចក្ដី​អាក្រក់​ជួជាតិ

30. ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​ត្រូវ​កោត‌ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

31. កុំ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​គ្រូ​មន្ត‌គាថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​ឯង​ទៅ​ជា​ស្មោក‌គ្រោក​ដោយ‌សារ​គេ​ដែរ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

32. ត្រូវ​ឲ្យ​ឯង​ក្រោក​ឡើង​ឈរ​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចំរើន ហើយ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

33. បើ​មាន​មនុស្ស​ប្រទេស​ក្រៅ​ណា​មក​ស្នាក់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​ឯង នោះ​កុំ​ឲ្យ​ធ្វើ​បាប​គេ​ឡើយ

34. ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

សូមអានជំពូកពេញលេញ លេវីវិន័យ 19