គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 17:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ដូច្នេះ

3. គឺ​បើ​មាន​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ដែល​សំឡាប់​គោ ឬ​ចៀម ឬ​ពពែ នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ឬ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ក្តី

4. ឥត​នាំ​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​មុខ​រោង​ឧបោសថ​របស់​ទ្រង់ អ្នក​នោះ​នឹង​បាន​រាប់​ជា​មាន​ទោស​នឹង​ឈាម ដ្បិត​បាន​កំចាយ​ឈាម​ហើយ អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ

5. នេះ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​នាំ​អស់​ទាំង​យញ្ញ‌បូជា​នៃ​គេ ដែល​តែង​ថ្វាយ​នៅ​វាល មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​វិញ គឺ​មក​ឯ​សង្ឃ ដើម្បី​នឹង​ថ្វាយ​ទុក​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា

6. នោះ​សង្ឃ​នឹង​ប្រោះ​ឈាម​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​នឹង​ដុត​ខ្លាញ់​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ

7. ដូច្នេះ គេ​នឹង​មិន​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​ចំពោះ​រូប​សត្វ​ដែល​គេ​ផិត​ទៅ​តាម​នោះ​ទៀត​ឡើយ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច សំរាប់​គ្រប់​ទាំង​ដំណ​គេ​ត​រៀង​ទៅ

8. ត្រូវ​ឲ្យ​ប្រាប់​គេ​ថា អស់​អ្នក​ណា​ក្នុង​ពួក‌វង្ស​អ៊ីស្រា‌អែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា

9. ឥត​នាំ​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ។

10. ឯ​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​នឹង​បរិភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិភោគ​ឈាម​នោះ ហើយ​នឹង​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន

11. ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំរាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន

សូមអានជំពូកពេញលេញ លេវីវិន័យ 17