គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 15:28-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. បើ​កាល​ណា​នាង​បាន​ស្អាត​ខ្លួន ពី​ឈាម​នោះ​ហើយ នោះ​នាង​ត្រូវ​រាប់​ឲ្យ​គ្រប់​៧​ថ្ងៃ រួច​មក​នឹង​បាន​ស្អាត​វិញ

29. លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​នាង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

30. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ១​ទៀត​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​នាង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ។

31. គឺ​យ៉ាង​ដូច្នោះ​ហើយ ដែល​ឯង​រាល់​គ្នា​ត្រូវ​ញែក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ត្រូវ​ស្លាប់ ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដោយ​មក​នាំ​ឲ្យ​រោង​ឧបោសថ​អញ ដែល​នៅ​កណ្តាល​គេ​បាន​ស្មោក‌គ្រោក​ដែរ

32. នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​អ្នក​ណា​ដែល​ហូរ​ខ្ទុះ ហើយ​ដែល​ធ្លាក់​ទឹក​កាម​មក ឲ្យ​គេ​បាន​ស្មោក‌គ្រោក​ដូច្នោះ

33. ហើយ​ខាង​ឯ​ស្ត្រី​ដែល​ឈឺ​ដោយ​ព្រោះ​មាន​រដូវ និង​ខាង​ឯ​បុរស​ណា​ដែល​ហូរ​ខ្ទុះ ឬ​ស្ត្រី​ណា ដែល​ធ្លាក់​ឈាម ហើយ​ខាង​ឯ​អ្នក​ណា ដែល​រួម​ដំណេក​នឹង​ស្ត្រី​ជាប់​មាន​សេចក្ដី​ស្មោក‌គ្រោក​ផង។

សូមអានជំពូកពេញលេញ លេវីវិន័យ 15