1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ និងអើរ៉ុន
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើមនុស្សណាមានខ្ទុះហូរចេញពីសាច់ នោះរាប់ជាស្មោកគ្រោកហើយ ដោយព្រោះហូរខ្ទុះនោះ
3. នេះឯងជាសេចក្ដីស្មោកគ្រោករបស់អ្នកនោះ ក្នុងកាលដែលហូរខ្ទុះ ទោះបើកំពុងតែហូរនៅឡើយ ឬបាត់ទៅក្តី នោះគង់តែរាប់ជាស្មោកគ្រោកដែរ
4. គ្រប់ទាំងដំណេកណាដែលមនុស្សនោះបានដេកនៅ នោះត្រូវស្មោកគ្រោក ហើយរបស់អ្វីដែលអ្នកនោះអង្គុយចុះ ក៏ត្រូវស្មោកគ្រោកដែរ