គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 14:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. រួច​ត្រូវ​បង្គាប់​ឲ្យ​សំឡាប់​សត្វ​ហើរ​១ នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ

6. ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​ឲ្យ​សង្ឃ​ជ្រលក់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សំឡាប់​ពី​លើ​ទឹក​ហូរ​នោះ ជា​មួយ​នឹង​ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប

7. ទៅ​ប្រោះ​៧​ដង​លើ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​ពី​រោគ​ឃ្លង់ រួច​ប្រកាស​ថា​ជា​ស្អាត​ហើយ ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​លែង​នៅ​ឯ​វាល​ទៅ

8. រួច​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​ស្អាត ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ព្រម​ទាំង​កោរ​សក់ ហើយ​ងូត​ទឹក​ចេញ រួច​នឹង​បាន​ស្អាត ហើយ​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​បាន តែ​ត្រូវ​នៅ​ខាង​ក្រៅ​ត្រសាល​របស់​ខ្លួន​អស់​៧​ថ្ងៃ

9. ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​ត្រូវ​កោរ​សក់ កោរ​ពុក‌មាត់ និង​ចិញ្ចើម ហើយ​រោម​ខ្លួន​ទាំង​អស់​ចេញ ព្រម​ទាំង​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ទឹក​ផង នោះ​នឹង​បាន​ស្អាត​ហើយ។

10. លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ និង​ចៀម​ញី​១​ឥត‌ខ្ចោះ​អាយុ​១​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​នឹង​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ហើយ​នឹង​ប្រេង​១​កំប៉ុង

11. រួច​ត្រូវ​ឲ្យ​សង្ឃ​ដែល​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត នាំ​អ្នក​នោះ​មក​ដាក់​ជា​មួយ​នឹង​ដង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

12. ត្រូវ​ឲ្យ​សង្ឃ​យក​កូន​ចៀម​ឈ្មោល​១​ទៅ​ថ្វាយ​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង ព្រម​ទាំង​ប្រេង​១​កំប៉ុង​ផង រួច​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

13. ត្រូវ​សំឡាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សំឡាប់​ដង្វាយ​លោះ​បាប ហើយ​នឹង​ដង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង ជា​របស់​ផង​សង្ឃ ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ ដង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត

14. រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​របស់​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​លើ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

15. ក៏​ត្រូវ​យក​ប្រេង ពី​ក្នុង​កំប៉ុង ចាក់​ទៅ​ក្នុង​បាត​ដៃ​ឆ្វេង​ខ្លួន

16. ហើយ​ជ្រលក់​ម្រាម‌ដៃ​ស្តាំ ទៅ​ក្នុង​ប្រេង ដែល​នៅ​ក្នុង​បាត‌ដៃ ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ លេវីវិន័យ 14