គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 14:13-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ត្រូវ​សំឡាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សំឡាប់​ដង្វាយ​លោះ​បាប ហើយ​នឹង​ដង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង ជា​របស់​ផង​សង្ឃ ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ ដង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត

14. រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​របស់​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​លើ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

15. ក៏​ត្រូវ​យក​ប្រេង ពី​ក្នុង​កំប៉ុង ចាក់​ទៅ​ក្នុង​បាត​ដៃ​ឆ្វេង​ខ្លួន

16. ហើយ​ជ្រលក់​ម្រាម‌ដៃ​ស្តាំ ទៅ​ក្នុង​ប្រេង ដែល​នៅ​ក្នុង​បាត‌ដៃ ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

17. ឯ​ប្រេង​ដែល​សល់​នៅ​បាត‌ដៃ នោះ​ត្រូវ​យក​ខ្លះ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ហើយ​នឹង​មេ‌ជើង​ស្តាំ​របស់​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​ដង្វាយ ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង​ដែរ

18. ហើយ​ប្រេង​ដែល​សល់​នៅ​ក្នុង​បាត‌ដៃ​របស់​សង្ឃ ត្រូវ​ឲ្យ​ចាក់​លើ​ក្បាល​នៃ​អ្នក​ដែល​ញែក​ជា​ស្អាត​ទៅ រួច​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

19. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ដង្វាយ​លោះ​បាប ឲ្យ​បាន​ធួន​នឹង​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​នោះ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ខ្លួន រួច​មក​ត្រូវ​សំឡាប់​ដង្វាយ​ដុត​ទៀត

20. ក៏​ត្រូវ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ​នៅ​លើ​អាសនា​ឲ្យ​បាន​ធួន​នឹង​អ្នក​នោះ​ដែរ នោះ​នឹង​បាន​ស្អាត​ហើយ។

21. បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​ល្មម​នឹង​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​មក ដោយ​ព្រោះ​ការ​រំលង​សំរាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ និង​ប្រេង​១​កំប៉ុង

22. ហើយ​លលក​២ ឬ​ព្រាប​ជំទើរ​២ តាម​កំឡាំង​របស់​ខ្លួន គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត

23. នៅ​ថ្ងៃ​ទី​៨ អ្នក​នោះ​ត្រូវ​យក​របស់​ទាំង​នោះ​មក​ប្រគល់​ដល់​សង្ឃ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត

24. ត្រូវ​ឲ្យ​សង្ឃ​យក​កូន​ចៀម​ដែល​សំរាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រេង​១​កំប៉ុង ទៅ​ថ្វាយ​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

25. រួច​ត្រូវ​សំឡាប់​កូន​ចៀម ដែល​សំរាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ហើយ​ត្រូវ​យក​ឈាម​នៃ​ដង្វាយ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

26. ក៏​ត្រូវ​ចាក់​ប្រេង​ទៅ​ក្នុង​បាត‌ដៃ​ឆ្វេង​របស់​ខ្លួន

27. ហើយ​ប្រោះ​ប្រេង​នោះ​ដោយ​ម្រាម​ដៃ​ស្តាំ​អស់​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ លេវីវិន័យ 14