គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 14:13-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ត្រូវ​សំឡាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សំឡាប់​ដង្វាយ​លោះ​បាប ហើយ​នឹង​ដង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង ជា​របស់​ផង​សង្ឃ ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ ដង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត

14. រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​របស់​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​លើ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

15. ក៏​ត្រូវ​យក​ប្រេង ពី​ក្នុង​កំប៉ុង ចាក់​ទៅ​ក្នុង​បាត​ដៃ​ឆ្វេង​ខ្លួន

16. ហើយ​ជ្រលក់​ម្រាម‌ដៃ​ស្តាំ ទៅ​ក្នុង​ប្រេង ដែល​នៅ​ក្នុង​បាត‌ដៃ ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

17. ឯ​ប្រេង​ដែល​សល់​នៅ​បាត‌ដៃ នោះ​ត្រូវ​យក​ខ្លះ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ហើយ​នឹង​មេ‌ជើង​ស្តាំ​របស់​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​ដង្វាយ ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង​ដែរ

18. ហើយ​ប្រេង​ដែល​សល់​នៅ​ក្នុង​បាត‌ដៃ​របស់​សង្ឃ ត្រូវ​ឲ្យ​ចាក់​លើ​ក្បាល​នៃ​អ្នក​ដែល​ញែក​ជា​ស្អាត​ទៅ រួច​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

19. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ដង្វាយ​លោះ​បាប ឲ្យ​បាន​ធួន​នឹង​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​នោះ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ខ្លួន រួច​មក​ត្រូវ​សំឡាប់​ដង្វាយ​ដុត​ទៀត

សូមអានជំពូកពេញលេញ លេវីវិន័យ 14