10. លុះដល់ថ្ងៃទី៨ ត្រូវយកកូនចៀមឈ្មោល២ឥតខ្ចោះ និងចៀមញី១ឥតខ្ចោះអាយុ១ខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយនឹងប្រេង សំរាប់ជាដង្វាយម្សៅ ហើយនឹងប្រេង១កំប៉ុង
11. រួចត្រូវឲ្យសង្ឃដែលញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយនឹងដង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
12. ត្រូវឲ្យសង្ឃយកកូនចៀមឈ្មោល១ទៅថ្វាយជាដង្វាយដោយព្រោះការរំលង ព្រមទាំងប្រេង១កំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
13. ត្រូវសំឡាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសំឡាប់ដង្វាយលោះបាប ហើយនឹងដង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតដង្វាយដែលថ្វាយ ដោយព្រោះការរំលង ជារបស់ផងសង្ឃ ដូចជាដង្វាយលោះបាបដែរ ដង្វាយនេះជារបស់បរិសុទ្ធបំផុត
14. រួចត្រូវឲ្យសង្ឃយកឈាមដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ ទៅលាបនៅទងត្រចៀកស្តាំរបស់អ្នក ដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅលើមេដៃស្តាំ និងមេជើងស្តាំផង
15. ក៏ត្រូវយកប្រេង ពីក្នុងកំប៉ុង ចាក់ទៅក្នុងបាតដៃឆ្វេងខ្លួន
16. ហើយជ្រលក់ម្រាមដៃស្តាំ ទៅក្នុងប្រេង ដែលនៅក្នុងបាតដៃ ប្រោះ៧ដងនៅចំពោះព្រះយេហូវ៉ា
17. ឯប្រេងដែលសល់នៅបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ហើយនឹងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយ ដែលថ្វាយ ដោយព្រោះការរំលងដែរ
18. ហើយប្រេងដែលសល់នៅក្នុងបាតដៃរបស់សង្ឃ ត្រូវឲ្យចាក់លើក្បាលនៃអ្នកដែលញែកជាស្អាតទៅ រួចត្រូវថ្វាយឲ្យធួននឹងខ្លួនអ្នកនោះ នៅចំពោះព្រះយេហូវ៉ា