គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 14:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. នេះ​ជា​ច្បាប់​ខាង​ឯ​មនុស្ស​ឃ្លង់ នៅ​ថ្ងៃ​ណា​ដែល​ញែក​គេ​ចេញ​ជា​ស្អាត ត្រូវ​តែ​នាំ​អ្នក​នោះ​ទៅ​ឯ​សង្ឃ

3. រួច​ត្រូវ​ឲ្យ​សង្ឃ​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ពិនិត្យ​មើល បើ​ឃើញ​ថា មនុស្ស​ឃ្លង់​នោះ​បាន​ជា​ពិត

4. នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់ ឲ្យ​យក​សត្វ​ហើរ​២ ដែល​រស់ ហើយ​ស្អាត មក​សំរាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តាត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប​ផង

5. រួច​ត្រូវ​បង្គាប់​ឲ្យ​សំឡាប់​សត្វ​ហើរ​១ នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ

6. ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​ឲ្យ​សង្ឃ​ជ្រលក់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សំឡាប់​ពី​លើ​ទឹក​ហូរ​នោះ ជា​មួយ​នឹង​ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប

7. ទៅ​ប្រោះ​៧​ដង​លើ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​ពី​រោគ​ឃ្លង់ រួច​ប្រកាស​ថា​ជា​ស្អាត​ហើយ ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​លែង​នៅ​ឯ​វាល​ទៅ

8. រួច​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​ស្អាត ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ព្រម​ទាំង​កោរ​សក់ ហើយ​ងូត​ទឹក​ចេញ រួច​នឹង​បាន​ស្អាត ហើយ​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​បាន តែ​ត្រូវ​នៅ​ខាង​ក្រៅ​ត្រសាល​របស់​ខ្លួន​អស់​៧​ថ្ងៃ

9. ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​ត្រូវ​កោរ​សក់ កោរ​ពុក‌មាត់ និង​ចិញ្ចើម ហើយ​រោម​ខ្លួន​ទាំង​អស់​ចេញ ព្រម​ទាំង​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ទឹក​ផង នោះ​នឹង​បាន​ស្អាត​ហើយ។

10. លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ និង​ចៀម​ញី​១​ឥត‌ខ្ចោះ​អាយុ​១​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​នឹង​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ហើយ​នឹង​ប្រេង​១​កំប៉ុង

11. រួច​ត្រូវ​ឲ្យ​សង្ឃ​ដែល​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត នាំ​អ្នក​នោះ​មក​ដាក់​ជា​មួយ​នឹង​ដង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមអានជំពូកពេញលេញ លេវីវិន័យ 14