គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 11:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទន្សាយ​គល់​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា

7. ហើយ​ជ្រូក​១ ដ្បិត​វា​ក៏​មាន​ក្រចក​ឆែក​ជា​២ តែ​មិន​ទំពា‌អៀង​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ដែរ

8. មិន​ត្រូវ​ឲ្យ​បរិភោគ​សាច់​នៃ​សត្វ​ទាំង​នោះ​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង ដ្បិត​ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ហើយ។

9. ឯ​បណ្តា​ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទឹក ដែល​ឯង​រាល់​គ្នា​បរិភោគ​បាន នោះ​គឺ​អស់​ទាំង​ត្រី​ណា​មាន​ព្រុយ ហើយ​នឹង​ស្រកា​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក ទោះ​ក្នុង​សមុទ្រ ឬ​ក្នុង​ទន្លេ​ក្តី ត្រី​ទាំង​នោះ​ត្រូវ​បរិភោគ​បាន

10. តែ​ក្នុង​បណ្តា​ត្រី​ដែល​កំរើក​ក្នុង​ទឹក និង​អស់​ទាំង​សត្វ​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក នោះ​សត្វ​ណា​ដែល​ឥត​មាន​ព្រុយ និង​ស្រកា សត្វ​នោះ​ត្រូវ​រាប់​ជា​របស់​គួរ​ខ្ពើម​ដល់​ឯង​រាល់​គ្នា​វិញ

11. ត្រូវ​ឲ្យ​ខ្ពើម​ឆ្អើម​ចំពោះ​សត្វ​ទាំង​នោះ ហើយ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ ក៏​ត្រូវ​រាប់​ខ្មោច​វា​ទុក​ជា​របស់​គួរ​ខ្ពើម​ដែរ

12. សត្វ​ណា​នៅ​ក្នុង​ទឹក​ដែល​គ្មាន​ព្រុយ ហើយ​នឹង​ស្រកា នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម​ដល់​ឯង​រាល់​គ្នា​ហើយ។

13. ឯ​ក្នុង​បណ្តា​សត្វ​ហើរ​ទាំង​ប៉ុន្មាន​ក៏​ដែរ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​សត្វ​ទាំង​នេះ ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​សត្វ​គួរ​ខ្ពើម​ហើយ គឺ​ខ្លែង​១ ស្ទាំង​១ ប្រមង់​១

14. ត្មាត​១ ហើយ​រអាត​តាម​ពូជ​វា

15. គ្រប់​ទាំង​ក្អែក​តាម​ពូជ​វា

16. អូសទ្រីច​១ ខ្លែង‌ស្រាក​១ រំពេ​១ ហើយ​នឹង​អក​តាម​ពូជ​វា

17. មៀម​១ ស្មោញ​១ គូក​១

18. ទីទុយ​១ ទុង​១ ក្រៀល​១

19. កុក​១ ក្រសារ​តាម​ពូជ​វា​១ កំប៉ោយ​១ ហើយ​ជ្រឹង​១។

សូមអានជំពូកពេញលេញ លេវីវិន័យ 11