គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 11:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

2. ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ក្នុង​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ផែនដី នោះ​ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​សត្វ​យ៉ាង​នេះ​បាន

3. គឺ​សត្វ​ណា​ដែល​មាន​ក្រចក​ឆែក​ជា​២ ហើយ​ដែល​ទំពា‌អៀង​ផង នោះ​ត្រូវ​បរិភោគ​បាន

4. ប៉ុន្តែ​ក្នុង​បណ្តា​ពួក​សត្វ​ដែល​ទំពា‌អៀង និង​ពួក​សត្វ​ដែល​មាន​ក្រចក​ឆែក នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា

5. ទន្សាយ​ថ្ម​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា

6. ទន្សាយ​គល់​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា

7. ហើយ​ជ្រូក​១ ដ្បិត​វា​ក៏​មាន​ក្រចក​ឆែក​ជា​២ តែ​មិន​ទំពា‌អៀង​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ដែរ

8. មិន​ត្រូវ​ឲ្យ​បរិភោគ​សាច់​នៃ​សត្វ​ទាំង​នោះ​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង ដ្បិត​ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ហើយ។

9. ឯ​បណ្តា​ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទឹក ដែល​ឯង​រាល់​គ្នា​បរិភោគ​បាន នោះ​គឺ​អស់​ទាំង​ត្រី​ណា​មាន​ព្រុយ ហើយ​នឹង​ស្រកា​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក ទោះ​ក្នុង​សមុទ្រ ឬ​ក្នុង​ទន្លេ​ក្តី ត្រី​ទាំង​នោះ​ត្រូវ​បរិភោគ​បាន

សូមអានជំពូកពេញលេញ លេវីវិន័យ 11