គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 10:15-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. គេ​ត្រូវ​យក​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង និង​ទ្រូង​ដែល​គ្រវី មក​ជា​មួយ​នឹង​ខ្លាញ់​ទាំង​ប៉ុន្មាន​ដែល​សំរាប់​ដុត​ថ្វាយ ដើម្បី​នឹង​គ្រវី ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដង្វាយ​នោះ​នឹង​ត្រូវ​បាន​ជា​របស់​ផង​បង ហើយ​នឹង​ពួក​កូន​របស់​បង​ផង តាម​បញ្ញត្ត​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

16. ម៉ូសេ​ក៏​ខំ​រក​ពពែ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ តែ​ឃើញ​ថា គេ​បាន​ដុត​ទៅ​ហើយ នោះ​លោក​ក៏​ខឹង​នឹង​អេលាសារ ហើយ​នឹង​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដែល​នៅ​សល់ ហើយ​សួរ​ថា

17. ដែល​ឃើញ​ថា ដង្វាយ​លោះ​បាប​នេះ ជា​របស់​បរិសុទ្ធ​បំផុត ហើយ​ថា ទ្រង់​បាន​ប្រទាន​មក​ឯង​រាល់​គ្នា​ផង ចុះ​ម្តេច​ក៏​ឯង​មិន​បាន​យក​ទៅ​បរិភោគ​ក្នុង​ទី​បរិសុទ្ធ​វិញ ដើម្បី​នឹង​ទទួល​សេចក្ដី​ទុច្ចរិត​របស់​ពួក​ជំនុំ ប្រយោជន៍​ឲ្យ​បាន​ធួន​នឹង​គេ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

18. មើល ឥឡូវ​មិន​បាន​យក​ឈាម​ដង្វាយ​នោះ ទៅ​ក្នុង​ទី​បរិសុទ្ធ​សោះ គួរ​តែ​ឯង​បាន​បរិភោគ​ដង្វាយ​នោះ នៅ​ក្នុង​ទី​បរិសុទ្ធ ឥត​ខាន​វិញ ដូច​ជា​អញ​បាន​បង្គាប់​ហើយ។

19. នោះ​អើរ៉ុន​ឆ្លើយ​នឹង​ម៉ូសេ​ថា មើល ថ្ងៃ​នេះ​គេ​បាន​ថ្វាយ​ដង្វាយ​លោះ​បាប និង​ដង្វាយ​ដុត​របស់​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក៏​កើត​មាន​ហេតុ​យ៉ាង​នេះ​ដល់​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​បាន​ទទួល​ទាន​ដង្វាយ​លោះ​បាប​នៅ​ថ្ងៃ​នេះ នោះ​តើ​ជា​ទី​គាប់​ដល់​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ឬ

20. កាល​ម៉ូសេ​បាន​ឮ​ពាក្យ​ដូច្នោះ​ហើយ នោះ​ទើប​លោក​បាន​ពេញ​ចិត្ត​វិញ។

សូមអានជំពូកពេញលេញ លេវីវិន័យ 10