គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 3:12-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ច្រក​ភ្នំ​យេហូ‌សា‌ផាត ដ្បិត​នៅ​ទី​នោះ​អញ​នឹង​អង្គុយ​ជំនុំ​ជំរះ​អស់​ទាំង​សាសន៍ ដែល​នៅ​ព័ទ្ធ​ជុំវិញ

13. ចូរ​លូក​កណ្តៀវ​ទៅ ត្បិត​ចំរូត​ទុំ​ហើយ ចូរ​មក​ជាន់​ផ្លែ​ចុះ ត្បិត​ធុង​សំរាប់​ជាន់ បាន​ពោរ‌ពេញ ធុង​រង​ទឹក​ទាំង​ប៉ុន្មាន ក៏​ពេញ​ហៀរ​ហើយ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​សំបើម​ណាស់។

14. មាន​មនុស្ស​ទាំង​ហ្វូង អើ មាន​ទាំង​ហ្វូង​នៅ​ច្រក​ភ្នំ​នៃ​ការ​សំរេច​ទោស ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សំរេច​ទោស

15. ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ក៏​ងងឹត​ទៅ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​បាន​លែង​ភ្លឺ​ទៅ

16. ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន​មក ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កក្រើក​រំពើក​ទៅ តែ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​ទី​ពំនាក់ ដល់​រាស្ត្រ​ទ្រង់ ហើយ​ជា​ទី​មាំ‌មួន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

17. យ៉ាង​នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​គង់​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ គ្រា​នោះ ក្រុង​យេរូ‌សាឡិម​នឹង​បាន​បរិសុទ្ធ​ឥត​មាន​អ្នក​ដទៃ​ណា​ដើរ​កាត់​ទៀត​ឡើយ។

18. នៅ​គ្រា​នោះ អស់​ទាំង​ភ្នំ​ធំ នឹង​ស្រក់​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម​មក ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​នឹង​មាន​ក្បាល​ទឹក​១ ហូរ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ស្រោច‌ស្រព​ច្រក​ភ្នំ​ស៊ីទីម

សូមអានជំពូកពេញលេញ យ៉ូអែល 3