គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 3:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដ្បិត​មើល នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង កាល​អញ​បាន​នាំ​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ

2. នោះ​អញ​នឹង​ប្រមូល​សាសន៍​ទាំង​អស់​នាំ​គេ​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​យេហូ‌សា‌ផាត នៅ​ទី​នោះ​អញ​នឹង​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌​ដល់​គេ ដោយ​ព្រោះ​រាស្ត្រ​អញ គឺ​អ៊ីស្រា‌អែល​ជា​មរដក​របស់​អញ ដែល​គេ​កំចាត់‌កំចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​ស្រុក​របស់​អញ​ផង

3. គេ​បាន​បោះ​ឆ្នោត​ឲ្យ​បាន​រាស្ត្រ​អញ គេ​បាន​ដូរ​កូន​ប្រុស​១​ឲ្យ​បាន​ស្រី​សំផឹង​វិញ ហើយ​បាន​លក់​កូន​ស្រី​១​ឲ្យ​បាន​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​ផឹក

4. ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​ក្រវល់​ស្រុក​ភីលីស្ទីន​អើយ តើ​ឯង​មាន​ការ​អ្វី​នឹង​អញ តើ​ឯង​រាល់​គ្នា​គិត​សង​បំណាច់​ដល់​អញ​ឬ បើ​ឯង​រាល់​គ្នា​សង​អញ នោះ​អញ​នឹង​ទំលាក់​ទៅ​លើ​ក្បាល​ឯង​វិញ​ភ្លាម​១​រំពេច

5. ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​យក​ប្រាក់ និង​មាស​របស់​អញ ដឹក‌នាំ​ប្រដាប់​វិសេស​របស់​អញ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​ឯង

6. ក៏​បាន​លក់​ពួក​កូន​ចៅ​យូដា និង​កូន​ចៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ដល់​ពួក​សាសន៍​ក្រេក ឲ្យ​គេ​បាន​នាំ​យក​ទៅ​ឯ​ទី​ឆ្ងាយ​ពី​ដែន​ស្រុក​របស់​ខ្លួន

សូមអានជំពូកពេញលេញ យ៉ូអែល 3