គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 1:9-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯ​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា គេ​យំ​សោក

10. ស្រែ​ចំការ​ត្រូវ​ខូច​បង់ ហើយ​ស្រុក​កំពុង​សោយ‌សោក ដ្បិត​ស្រូវ​ត្រូវ​បំផ្លាញ​ហើយ ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី​បាន​ហួត​រីង ឯ​ប្រេង​ក៏​ខះ​ទៅ

11. ឱ​ពួក​អ្នក​ធ្វើ​ស្រែ​ចំការ​អើយ ចូរ​ស្រឡាំង‌កាំង​នៅ ហើយ​ពួក​អ្នក​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​ព្រោះ​ស្រូវ‌សាលី និង​ស្រូវ​ឱក ដ្បិត​ចំរូត​នៅ​ស្រែ​ចំការ​ខូច​អស់​ហើយ

12. ដើម​ទំពាំង‌បាយ‌ជូរ​បាន​ស្វិត​ក្រៀម ហើយ​ដើម​ល្វា​ក៏​រោយ‌រៀវ​ចុះ ឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចំការ បាន​ស្វិត​ក្រៀម​ទៅ អើ សេចក្តី​អំណរ​ក៏​បាន​រៀវ​បាត់​ពី​មនុស្ស​លោក​ដែរ។

13. ឱ​ពួក​សង្ឃ​អើយ ចូរ​ក្រវាត់​ខ្លួន​ឡើង ហើយ​ទួញ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ចំពោះ​អាសនា​អើយ ចូរ​ទ្រហោ‌យំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ​នៃ​ខ្ញុំ​អើយ ចូរ​មក​ដេក​គ្រលុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​អស់​១​យប់​ចុះ ដ្បិត​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច ត្រូវ​ឃាំង​នៅ មិន​ឲ្យ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ

សូមអានជំពូកពេញលេញ យ៉ូអែល 1