គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 1:3-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ចូរ​ប្រាប់​ដល់​កូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ឲ្យ​កូន​ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ដំណ​ទៅ​មុខ​ទៀត​តៗ​ទៅ

4. គឺ​ថា របស់​អ្វី​ដែល​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី ហើយ​អ្វី​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វី​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។

5. ម្នាល​ពួក​ប្រមឹក ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​នឹក​ស្តាយ​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម ដ្បិត​ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ

6. ពី​ព្រោះ​មាន​ជាតិ​១​ឡើង​មក​លើ​ស្រុក​អញ ជា​ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា​វា​មាន​ធ្មេញ​ដូច​ជា​ធ្មេញ​សិង្ហ មាន​ថ្គាម​ជា​របស់​សិង្ហ​ញី

7. វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​អញ ក៏​បាន​ស៊ី​សំបក​ដើម​ល្វា​របស់​អញ ព្រម​ទាំង​ឲ្យ​នៅ​រលីង​ផង គឺ​បាន​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ទៅ​ជា​ស​ទទេ។

8. ចូរ​សោក​ពិលាប ដូច​ជា​ស្រី​ក្រមុំ​ដែល​ស្លៀក‌ពាក់​សំពត់​ធ្មៃ​កាន់​ទុក្ខ​ប្ដី​ដែល​ដណ្តឹង​នាង​ពី​កាល​នៅ​ក្មេង

9. ឯ​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា គេ​យំ​សោក

សូមអានជំពូកពេញលេញ យ៉ូអែល 1