គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 1:14-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ចូរ​ញែក​ពេល​ចេញ ដើម្បី​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ ត្រូវ​ឲ្យ​ប្រមូល​ពួក​ចាស់ៗ និង​ពួក​អ្នក​ស្រុក​ទាំង​អស់​ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទៅ។

15. វរ‌ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​ការ​បំផ្លាញ​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

16. ឯ​អាហារ​តើ​មិន​បាន​ដាច់​ចេញ​ពី​ចំពោះ​ភ្នែក​យើង ព្រម​ទាំង​សេចក្តី​អំណរ និង​សេចក្តី​រីក‌រាយ ពី​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​ផង​ទេ​ឬ​អី

17. ឯ​ពូជ​ពង្រោះ​ក៏​ពុក‌រលួយ​នៅ​ក្រោម​បំណែក​ដី ជង្រុក​ទាំង​ប៉ុន្មាន​ក៏​នៅ​ទទេ ហើយ​ក្រង់​ស្រូវ​ក៏​រលំ​អស់​ហើយ ពី​ព្រោះ​ស្រូវ​បាន​ស្វិត​ក្រៀម​ទៅ

18. អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ​ស៊ាន ហ្វូង​គោ​ត្រូវ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ទី​គង្វាល​រក​ស៊ី​សោះ អើ​ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​វិនាស​ដែរ

19. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អំពាវ‌នាវ​ដល់​ទ្រង់ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន ហើយ​អណ្តាត​ភ្លើង​បាន​ឆេះ​អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ

20. អើ សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន​ក៏​ដង្ហក់​រក​ទ្រង់ ពី​ព្រោះ​អស់​ទាំង​ជ្រោះ​ទឹក​បាន​រីង​ស្ងួត​ទៅ ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​អស់​ហើយ។

សូមអានជំពូកពេញលេញ យ៉ូអែល 1