8. នោះគេឆ្លើយតបទៅយ៉ូស្វេថា យើងខ្ញុំជាបាវបំរើលោកពិត តែយ៉ូស្វេសួរគេថា តើអ្នករាល់គ្នាជាសាសន៍ណា ហើយមកពីណា
9. គេក៏ជំរាបថា យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮល្បីព្រះនាមទ្រង់ និងពីអស់ទាំងការដែលទ្រង់បានធ្វើនៅស្រុកអេស៊ីព្ទហើយ
10. ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន និងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត
11. ដូច្នេះពួកចាស់ទុំ និងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ គេបានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួន សំរាប់តាមផ្លូវ ទៅជួបនឹងលោកជំរាបថា យើងខ្ញុំជាបាវបំរើលោកហើយ ដូច្នេះសូមតាំងសញ្ញានឹងយើងខ្ញុំចុះ
12. ឯនំបុ័ងយើងខ្ញុំនេះ បានយកពីផ្ទះយើងខ្ញុំមកទាំងក្តៅ សំរាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកឯលោករាល់គ្នា តែឥឡូវនេះ មើល បានស្វិត ហើយដុះផ្សិតអស់រលីង