គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 5:2-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​យ៉ូស្វេ​ថា ចូរ​យក​ថ្ម​ធ្វើ​ជា​កាំបិត រួច​កាត់​ស្បែក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​១​លើក​ទៀត

3. នោះ​យ៉ូស្វេ​ក៏​ធ្វើ​កាំបិត​ពី​ថ្ម ហើយ​កាត់​ស្បែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ភ្នំ​ហារ៉ា‌ឡុត

4. យ៉ូស្វេ​បាន​កាត់​ស្បែក​គេ ដោយ​ព្រោះ​ហេតុ​នេះ គឺ​មនុស្ស​ប្រុសៗ​ជា​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​ស្លាប់​តាម​ផ្លូវ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​ពេល​ក្រោយ​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ

5. ដ្បិត​ប្រុសៗ​ទាំង​អស់​ដែល​ចេញ​មក គេ​បាន​កាត់​ស្បែក​គ្រប់​គ្នា​ហើយ តែ​ពួក​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវ នៅ​ទី​រហោ‌ស្ថាន ក្រោយ​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​ទាន់​បាន​កាត់​ស្បែក​នៅ​ឡើយ

6. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​ជា​ពួក​មនុស្ស​ថ្នឹក​ច្បាំង ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​បាត់​អស់​ទៅ ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ស្បថ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ​ថា​នឹង​ឲ្យ​មក​យើង​រាល់​គ្នា​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

7. គឺ​ជា​ពួក​កូន​ចៅ​របស់​អ្នក​ទាំង​នោះ​ឯង ដែល​ទ្រង់​បាន​បង្កើត​ឡើង​ជំនួស​គេ ហើយ​យ៉ូស្វេ​បាន​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ពី​ព្រោះ​មិន​បាន​កាត់​ស្បែក​អ្នក​ណា​តាម​ផ្លូវ​សោះ

សូមអានជំពូកពេញលេញ យ៉ូស្វេ 5